កីឡាករ៦រូបរបស់ក្រុមភ្នំពេញក្រោនបន្តជាប់ក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី

March 1, 2019 - 4:47 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។ កីឡាករទាំង៦រូបនេះគឺជាកីឡាករដែលទើបតែប្រកួតចប់ក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ក្នុងពេលថ្មីៗនេះដោយក្នុងនោះរួមមាន៖ អ្នកចាំទី សាវែង សំណាង កីឡាករ សឿត បារាំង កីឡាករ យ៊ើ មូស្លីម កីឡាករ យ៊ើ សាហ្វី កីឡាករ អ៊ន ចាន់ប៉ូលីន និងកីឡាករ ប្រាក់ ធីវ៉ា ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ល្ងាច សូមបងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ