កីឡាករ៦រូបរបស់ភ្នំពេញក្រោន ជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា

September 3, 2019 - 5:17 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករចំនួន៦រូបរបស់ក្លិប ភ្នំពេញក្រោន ស្ថិតនៅក្នុងបញ្ជីឈ្មោះ២៥នាក់ចុងក្រោយជាមួយក្រុមជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup 2022 និង AFC Asian Cup 2023 និង SEA Games 2019។

កីឡាករទាំង៦រូបនោះរួមមាន ស្វែង សំណាង, សឿត បារាំង, អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, យឿ សាហ្វី និង យឿ ម៉ូស្លីម ។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយ ហុងកុង នៅថ្ងៃទី ៥ ខែ កញ្ញា និងថ្ងៃទី ១០ ខែកញ្ញា ជួបជាមួយ បារ៉ែន ខណៈការប្រកួតទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នាទីល្ងាច៕

មតិយោបល់


អត្ថបទផ្សេងៗ