អបអរសារទរ! កីឡាករ៦រូបរបស់ក្លិប ភ្នំពេញក្រោន ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា

August 29, 2019 - 10:36 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករចំនួន៦រូបរបស់ក្លិប ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្នុងបញ្ជីឈ្មោះបឋមប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup 2022 និង AFC Asian Cup 2023 និង SEA Games 2019។

កីឡាករទាំង៦រូបនោះរួមមាន ស្វែង សំណាង, សឿត បារាំង, អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, យឿ សាហ្វី, យឿ ម៉ូស្លីម ។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយ ហុងកុង នៅថ្ងៃទី ៥ ខែ កញ្ញា និងថ្ងៃទី ១០ ខែកញ្ញា ជួបជាមួយ បារ៉ែន ខណៈការប្រកួតទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នាទីល្ងាច៕

ស្វែង សំណាង

អ៊ន ចាន់ប៉ូលីន

យឿ ម៉ូស្លីម

សឿង បារាំង

ម៉ៅ ពិសិដ្ឋ

យឿ សាហ្វី

មតិយោបល់


អត្ថបទផ្សេងៗ