កីឡាការនីក្លិប ភ្នំពេញក្រោន ចំនួន៦នាក់ ត្រូវបានកោះហៅធ្វើតេស្តក្រុមជម្រើសជាតិនារីកម្ពុជា

July 10, 2019 - 11:20 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាការនីចំនួន៦នាក់ របស់ក្លិប ភ្នំពេញក្រោន ម៉ាក់ ស្រីរ័ត្ន (អ្នកចាំទី), ចាន់ ជាតិនីតា (ការពារ), ញឹម ស្រីប៊ិច (ការពារ), យ៉ែម នារតី (បម្រើ), រ៉ាត់ ឆៃអៀង (បម្រើ) និង គា តាស៊ីហ័ង (ប្រយុទ្ធ) ក្នុងចំណោម៤៧នាក់ផ្សេងទៀតត្រូវបាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) កោះហៅចូលរួមធ្វើតេស្តហ្វិកហាត់ពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ឆ្នាំ២០១៩ នាខែសីហា ខាងមុខនេះ។


កីឡាការនី យ៉ែម នារតី


កីឡាការនី ម៉ាក់ ស្រីរ័ត្ន


កីឡាការនី ចាន់ ជាតិនីតា


កីឡាការនី ញឹម ស្រីពេជ្រ


កីឡាការនី រ៉ាត់ ឆៃអៀង

យោងតាមលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក.) ការធ្វើតេស្តនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ១៧ ខែ កក្កដា ឆ្នាំ២០១៩។

ពានរង្វាន់ AFF Womens Championship 2019 ដែលធ្វើឡើងនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយមានប្រទេសចំនួន ៩ចូលរួម ស្របពេលដែលជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូនេស៊ី៕

មតិយោបល់


អត្ថបទផ្សេងៗ