កីឡាករ ៥រូបរបស់ភ្នំពេញក្រោន ត្រូវបានកោះហៅចូលលេងក្រុមជម្រើសជាតិ

March 14, 2018 - 1:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ ៥រូបរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវបានគ្រូជម្រើសជាតិថ្មីលោក ប្រាក់ សុវណ្ណារ៉ា កោះហៅចូលលេងក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 វគ្គជម្រុះ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិអាហ្វហ្គនីស្ថាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។ កីឡាករ ៥រូបនោះរួមមានកីឡាករ សឿត បារាំង, យ៊ើ សាហ្វី, អ៊ុក សុវណ្ណ, អ៊ន ចាន់ប៉ូលីន និង ស៊ិន កក្កដា​ ។ គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការប្រកួតនៅពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ