កីឡាករ៥រូបរបស់ភ្នំពេញក្រោន ស្ថិតនៅ U22 កម្ពុជា ចូលរួមពានរង្វាន់ SEA Games

November 21, 2019 - 4:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ៥រូបរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន រួមមាន ម៉ៅ ពិសិដ្ឋ, សឿត បារាំង, យើុ សាហ្វី, យើុ ម៉ូស្លីម និងអ៊ន ចាន់ប៉ូលីន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសក្នុងចំណោមកីឡាករ២០នាក់ផ្សេងទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចូលរួមពានរង្វាន់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games ) ធ្វើឡើងនៅប្រទេសហ្វីលីពីន។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងទីម័រខាងកើត ដែលនឹងធ្វើឡើងពីថ្ងៃទី ២៥ ខែ​ វិច្ឆិកា រហូតដល់ ១០ ខែ​ ធ្នូ​ ឆ្នាំ២០១៩៕

រូបភាព៖ ស.ប.ក

មតិយោបល់


អត្ថបទផ្សេងៗ