កីឡាករ៤រូបរបស់ភ្នំពេញក្រោនត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិ

September 1, 2018 - 11:04 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន ៤រូបត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួត មុននឹងឈានដល់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2018 ។ កីឡាករទាំង ៤រូបនោះ សុទ្ធតែជាកីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាសម្រេចចិត្តកោះហៅឲ្យចូលរួមនាពេលខាងមុខមានដូចជា៖ កីឡាករប្រាក់ ធីវ៉ា កីឡាករស៊ិន កក្កដា កីឡាករអ៊ិន សូដាវីដ និងកីឡាករអ៊ុក សុវណ្ណ ។

សូមបញ្ជាក់ផងដែរថាមុននឹងឈានដល់ការប្រកួតប្រជែងក្នុងពានរង្វាន់ AFF Suzuki Cup 2018 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពចំនួនបីលើកដោយក្នុងនោះរួមមាន៖​ ការប្រកួតជាមួយក្រុមម៉ាឡេស៊ីនៅថ្ងៃទី១០ ខែកញ្ញា ការប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងចុងក្រោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំង៤រូប រួមទាំងក្រុមគោព្រៃកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ