កីឡាករបួនរូបរបស់ភ្នំពេញក្រោនចូលរួមក្នុងកម្មវិធីដង្ហែរពាន AFF Suzuki Cup នៅថ្ងៃនេះ

September 15, 2018 - 10:58 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករបួនរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលបានជាប់ជម្រើសជាតិកម្ពុជាមានកីឡាករ អ៊ិន សូដាវីដ ប្រាក់ ធីវ៉ា ស៊ិន កក្កដា និងអ៊ុក សុវណ្ណ ត្រូវបានផ្តល់កិត្តិយសដោយ AFF Suzuki Cup ចូលរួមកម្មវិធីក្នុងកម្មវិធីដង្ហែរពានរង្វាន់មកជួបជុំអ្នកគាំទ្រនៅកម្ពុជា នាវេលាម៉ោង១១ថ្ងៃនេះនៅផ្សារទំនើប Aeon Mall 1 ។

គួរបញ្ជាក់ដែរថាកម្មវិធីដង្ហែរពានរង្វាន់ AFF Suzuki Cup នេះត្រូវចាប់ផ្តើមពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទៅប្រទេសចំនួន៥ផ្សេងទៀត ដែលមានដូចជា៖ ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសមីយ៉ាម៉ា ។

មតិយោបល់


អត្ថបទផ្សេងៗ