ក្រុមបាល់ទាត់ ២នៅកម្ពុជា នឹងប៉ះក្រុមមកពីម៉ាឡេសុី ដើម្បីប្រជែងគ្នាដណ្តើមពាន Smart RSN Cup 2020

January 6, 2020 - 4:59 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័តឈានមុនគេនៅកម្ពុជា Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀតបានរួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 ដែលនឹងចាប់ផ្តើមនាថ្ងៃសុក្រនេះខណៈដែលនឹងមានក្រុមចូលរួមចំនួន៣ ដូចជា៖ ភ្នំពេញក្រោន, អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុម Kedah FA របស់លីគកំពូលម៉ាឡេស៊ី។

សម្រាប់ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង៕

*កម្មវិធីប្រកួតពានរង្វាន់ Smart RSN Cup 2020៖

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ អង្គរថាយហ្គឺរ ប្រកួតជាមួយ Kedah FA
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ Kedah FA ប្រកួតជាមួយ ភ្នំពេញក្រោន

មតិយោបល់


អត្ថបទផ្សេងៗ