អបអរសាទរ‌! U-15 ភ្នំពេញក្រោន ៣រូប ជាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ

July 22, 2019 - 10:53 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យើងមានសេចក្តីសោមន្សរីករាយសម្រាប់យុវជន៣រូបរបស់ក្លិប ភ្នំពេញក្រោន កីឡាករ មន រួង (ការពារ), មន រិត (ប្រយុទ្ធ) និង ចាន់ សិលា (​ប្រយុទ្ធ) របស់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ស្ថិតក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈចូលរួមពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ (​AFF U-16 Championship 2019) នាខែសីហា ខាងមុខនេះ។

ពានរង្វាន់ AFF U-16 Championship 2019 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ កក្កដា ដល់ថ្ងៃទី ៩ សីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។ ដោយកម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងអូស្ត្រាលី៕

មតិយោបល់


អត្ថបទផ្សេងៗ