យុវជនភ្នំពេញក្រោន ៣រូបចូលរួមជាមួយក្រុមជម្រើសជាតិ U21 ក្នុងពិធីជួបជុំមហាគ្រួសារកីឡាកម្ពុជាល្ងាចនេះ

April 3, 2018 - 3:13 PM | អត្ថបទដោយ៖ មករា

ភ្នំពេញ៖ យុវជន ៣រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺកីឡាករអ៊ន ចាន់ប៉ូលីន, អុិន សូដាវីដ និង ប្រាក់ ធីវ៉ា បានចូលរួមជាមួយមិត្តរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២១ឆ្នាំក្នុងពិធីពិសាភោជនាហារសាមគ្គីមហាគ្រួសារកីឡាកម្ពុជានាល្ងាចថ្ងៃទី៣ ខែមេសានេះនៅមជ្ឈមណ្ឌលពិរព័ណ៌កោះពេជ្រក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដោយមានវត្តមានមន្ត្រីគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីមកពីសហព័ន្ធកីឡាជាតិចំនួន ៥២ ក៏ដូចជាមន្ត្រីពាក់ព័ន្ធសរុបប្រមាណជា ៣,៩៩០នាក់ ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យគ្រួសារកីឡាកម្ពុជា ចូលជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយសម្ដេចដែលបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេច និងផ្ដល់នូវភាពកក់ក្ដៅដើម្បីលើកទឹកចិត្ត ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងគោលដៅត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ