កីឡាករបីរូបរបស់ភ្នំពេញក្រោនបានបង្ហាញខ្លួនលើទីលានជាមួយក្រុមជម្រើសជាតិកម្ពុជា

September 11, 2018 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមគោព្រៃកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងជំនួបមិត្តភាពកាលពីម្សិលមិញក្នុងលទ្ធផល ១-៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិច ។ ស្ថិតក្រោមអ្នកចូលរួមទស្សនាប្រមាណជាង ៣៧៥០០នាក់ ការប្រកួតនេះពិតជាគួរឲ្យជក់ចិត្តយ៉ាងខ្លាំង ហើយវាក៏ជាការដឹកនាំលើកដំបូងរបស់ Keisuke Honda ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកីឡាករបីរូបក្នុងចំណោមកីឡាករបួនរូបរបស់ភ្នំពេញក្រោនដែលត្រូវបានគ្រូបង្វឹកថ្មីកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ បានបង្ហាញខ្លួននៅលើទីលាន ដែលមានដូចជាកីឡាករ ស៊ិន កក្កដា ប្រាក់ ធីវ៉ា និងកីឡាករអ៊ិន សូដាវីដ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ