យុវជន៣រូបរបស់ក្លិបភ្នំពេញក្រោន​ ជាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ចូលរួមពានរង្វាន់នៅចិន

August 13, 2019 - 2:43 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យុវជនអាយុក្រោម១៥ឆ្នាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ចំនួន៣រូប ត្រូវបានកោះហៅម្តងទៀតចូលរួមជាមួយ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមពានរង្វាន់ Shanghai Jinshan International Youth Football Championship ក្រោយទើ​បបញ្ចប់ភារកិច្ចជាមួយពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ (​AFF U-15 Championship 2019) កាលពីដើមខែសីហា កន្លងទៅ។

ខ្សែប្រយុទ្ធ ចាន់ សិលា

កីឡាករ មន រួង (ការពារ), មន រិត (ប្រយុទ្ធ) និង ចាន់ សិលា (​ប្រយុទ្ធ) នឹងចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈចូលរួមពានរង្វាន់ Shanghai Jinshan International Youth Football Championship គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២០ ដល់ ២៧ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន៕

ខ្សែប្រយុទ្ធ មន រិត

ខ្សែការពារ មន រួង

មតិយោបល់


អត្ថបទផ្សេងៗ