U-15 ភ្នំពេញក្រោន ៣រូប ចូលរួមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ

July 11, 2019 - 12:38 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ មន រួង (ការពារ), មន រិត (ប្រយុទ្ធ) និង ចាន់ សិលា (​ប្រយុទ្ធ) របស់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ភ្នំពេញក្រោន ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈចូលរួមពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ (​AFF U-16 Championship 2019) នាខែសីហា ខាងមុខនេះ។

ពានរង្វាន់ AFF U-16 Championship 2019 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ កក្កដា ដល់ថ្ងៃទី ៩ សីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។ ដោយកម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងអូស្ត្រាលី។

ក្នុងនោះដើម្បីជាការត្រៀមខ្លួន U-15 កម្ពុជា ក៏នឹងមានការប្រកួតមិត្តភាពលក្ខណៈមិត្តភាពជាមួយ U-15 ចិន នាល្ងាចម៉ោង៥ ថ្ងៃទី ១១​ ខែ កក្កដា នេះ ដោយប្រើប្រាស់កីឡដ្ឋាន Smart RSN៕

 

មតិយោបល់


អត្ថបទផ្សេងៗ