មន្រ្តី៣រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងទៅសិក្សាវគ្គ A-License
November 14, 2018 - 11:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបញ្ជូនមន្ត្រី៣រូបឲ្យទៅសិក្សាវគ្គ A-License ដែលនឹងចាប់ផ្តើមរៀនពីរដំណាក់កាលគឺដំណាក់កាលទី១ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ និងដំណាក់កាលទី២ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាបាល់ទាត់ជាតិបាទី ។ សម្រាប់មន្ត្រីទាំង៣រូបដែលនឹងចូលរៀនក្នុងវគ្គនេះរួមមាន៖ លោក ស៊ុំ វណ្ណា ជាជំនួយការគ្រូបង្វឹកក្រុមឈុតធំ កញ្ញាឈឿន និផា ជាគ្រូយុវជនថ្នាលរបស់ និងគ្រូបង្វឹកក្រុមនារីថ្មីគឺ ម៉ៅ សាវិន ។
ចំណែកឯជាអ្នកចាត់ការទូទៅក្លឹប លោក លី ហៀង ក៏មានឈ្មោះក្នុងបញ្ជីរបស់សហព័ន្ធបាល់ទាត់កម្ពុជាក្នុងការចូលទៅសិក្សានៅវគ្គ A-License នេះដែរ ប៉ុន្តែដោយសារតែលោកមានភារកិច្ចដែលត្រូវបំពេញនៅក្រៅប្រទេស ដូច្នេះយើងកំពុងតែសម្រួលលើបញ្ហានេះ ។
អ្វីដែលគួរឲ្យបាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺនេះជាលើទីមួយហើយរបស់កម្ពុជាដែលមានស្ត្រីខ្មែរពីររូបមកសិក្សាវគ្គ A-License គឺកញ្ញាឈឿន និផា និងអ្នកគ្រូ ម៉ៅ សាវិន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យអ្នកទាំងបីរូបទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ!