U-16 ភ្នំពេញក្រោន ចំនួន៥រូប ទៅធ្វើតេស្តសមត្ថភាពនៅសាលាបាល់ទាត់ជាតិបាទី៣ថ្ងៃ

June 20, 2019 - 3:14 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃនេះយុវជនអាយុក្រោម១៦ឆ្នាំភ្នំពេញក្រោនចំនួន៥នាក់នឹងធ្វើដំណើរទៅកាន់សាលាបាល់ទាត់ជាតិបាទី ដើម្បីធ្វើតេស្តសម្ថភាពត្រៀមសម្រាប់យុវជនជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ។ កីឡាករទាំង៥រូបនេះរួមមានកីឡាករ៖ មន រិត, មន រស់, ចាន់ សិលា, ងួន ឆៃលីវិរៈបុត្រ និងកីឡាករ អ៊ុក ត្រាលី ។

សូមបញ្ជាក់ថាសម្រាប់ការធ្វើតេស្តសមត្ថភាពនេះគឺធ្វើឡើងរយៈពេលបីថ្ងៃគឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ដូច្នេះក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរកីឡាករទាំង៥រូបឲ្យទទួលបានជោគជ័យក្នុងការធ្វើតេស្តនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ