បញ្ជីឈ្មោះកីឡាការនី ២២នាក់របស់ក្រុមនារីភ្នំពេញក្រោន
September 26, 2020 - 9:38 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួប ក្រុមនារីព្រះខ័នរាជស្វាយរៀង នាថ្ងៃទី ២៧ ខែកញ្ញា ក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ ២០២០ ដែលនឹងធ្វើឡើងនៅលើកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ៣ រសៀល។
គួរបញ្ជាក់ថា ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ មានក្រុមចូលរួមចំនួន ១០ ភ្នំពេញក្រោន, សមាគមកីឡាបាល់ទាត់ ខភម, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តកំពង់ស្ពឹ ណាហ្គាវើលដ៍, ខេត្តកំពង់ធំ, ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង។
ការប្រកួតនឹងត្រូវប្រើប្រាស់រូបមន្តលីគដោយមួយក្រុមលេងចំនួន ៩ ប្រកួតដោយមានក្នុងទឹកដី និងក្រៅដី។ ខណៈក្រុមស្ថិតនៅកំពូលតារាងទាំង ៤ ត្រូវរង់ចាំនៅវគ្គខ្វែង។ លេខ ៤ ជួប លេខ ៣, ក្រុមឈ្នះ(លេខ ៣ រឺលេខ៤) ជួបក្រុមលេខ ២, ស្របពេលក្រុមស្ថិតចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុនឹងត្រូវចាំនៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ៕
*ខាងក្រោមនេះជាសមាសភាពគ្រូបង្វឹក និងកីឡាការនីទាំង ២៣ នាក់៖
គ្រូបង្គោល៖
ម៉ៅ សាវីន
អ្នកចាំទី៖
ថន ថារីរតនា, ម៉ាក ស្រីរ័ត្ន, ធា ដានីតា
ការពារ៖
ញឹម ស្រីប៉ិច, ចាន់ ជាតិនីតា, ប៉ិ ផល្លី, តេង ឆារ៉ា, ហាន ស្រីកែវ, ម៉េងជា មួយលាង, ផាន បរមី, គឹម ចាន់ថេត, ឡាយ ដេតដាំរ៉ុង, ប៉ិ សុខខី
បម្រើ៖
តាំង មករា, ឌី គឹមយាន, យ៉ែម នារតី, សឿន វីផា, ឈន ស្រីនី
ប្រយុទ្ធ៖
ហេង សៀកឡេង, បាន ជាវៃ, យ៉ាន ចន្ថា, គាត ស៊ីវហ័ង