អបអរសាទរ! កីឡាការនី២រូប របស់ក្លិបភ្នំពេញក្រោន ជាប់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា

July 26, 2019 - 12:39 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាការនីចំនួន២រូប ម៉ាក់ ស្រីរ័ត្ន (អ្នកចាំទី) និងគាត ស៊ីហ័ង (ប្រយុទ្ធ) របស់ក្លិប ភ្នំពេញក្រោន បានជាប់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា ក្រោយឆ្លងកាត់ការធ្វើតេស្តជាមួយកីឡាការនីចំនួន៤៧នាក់ផ្សេងទៀតកាលពីថ្ងៃទី ១៥ ដល់ ១៧ ខែ កក្កដា កន្លងទៅ។

រំលឹកថា ស្រីវ័ត្ន និង ស៊ីហ័ង ជាកីឡាការនី២រូបក្នុងចំណោម៦នាក់របស់ក្លិប ភ្នំពេញក្រោន ចាន់ ជាតិនីតា (ការពារ), ញឹម ស្រីប៊ិច (ការពារ), យ៉ែម នារតី (បម្រើ), រ៉ាត់ ឆៃអៀង (បម្រើ)  ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមធ្វើតេស្តហ្វឹកហាត់ពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ឆ្នាំ២០១៩ នាខែសីហា ខាងមុខនេះ។

ពានរង្វាន់ AFF Womens Championship 2019 ធ្វើឡើងនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយមានប្រទេសចំនួន ៩ចូលរួម ស្របពេលដែលជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូនេស៊ី៕

កីឡាការនី គាត ស៊ីហ័ង (ប្រយុទ្ធ)

កីឡាការនី ម៉ាក់ ស្រីវ័ត្ន (អ្នកចាំទី)

មតិយោបល់


អត្ថបទផ្សេងៗ