លោក ម៉ក ភារុណ បន្ថែមសមាជិកថ្មីពីររូបដែលមកពីក្រុមអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមលេងពាន KMH U18

March 4, 2019 - 10:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករពីររូបនៃក្រុមថ្នាលអាយុក្រោម១៥ឆ្នាំភ្នំពេញក្រោន ត្រូវបានលោកគ្រូបង្វឹក ម៉ក់ ភារុណ កោះហៅឲ្យចូលរួមជាមួយក្រុមថ្នាលអាយុក្រោម១៧ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ KMH U18 2019 ។ គ្រូបង្វឹកក្រុមថ្នាលបានបញ្ជាក់ថាកីឡាករទាំងពីររូបនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឡើងមកលេងជាមួយក្រុមអាយុក្រោម១៧ឆ្នាំ ហើយពួកគេទាំងពីរនេះគឺ៖ កីឡាករ អ័ង ជីយ៉ុងដែលលេងក្នុងតំបន់ប្រយុទ្ធ និងកីឡាករ ណា ម៉ារ៉ាឌី ដែលលេងនៅតំបន់កណ្តាល ។

រូបភាព៖ KMH CUP

លោកម៉ក ភារុណបាននិយាយបញ្ជាក់៖ « សម្រាប់ការប្រកួតនៅជុំទីពីរនៃពានរង្វាន់ KMH U18 2019 នេះពួកយើងបានបន្ថែមសមាជិកថ្មីពីររូបដើម្បីត្រៀមខ្លួនធ្វើការប្រកួតប្រជែង ខ្ញុំគិតថាវាជារឿងល្អសម្រាប់ពួកគេក្នុងការអភិវឌ្ឍន៍ នឹងទទួលបទពិសោធន៍ដែលលេងជាមួយក្រុម u17 » ។

សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួតចប់វគ្គទីមួយនៃពានរង្វាន់ KMH U18 2019 ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៤ ៕

មតិយោបល់


អត្ថបទផ្សេងៗ