ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបភ្នំពេញក្រោន ឧបត្ថម្ភ ៥មុឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

May 16, 2020 - 3:29 PM | អត្ថបទដោយ៖ មករា

ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោនព្រមទាំងជាអគ្គនាយកកាស៊ីណូហ្គោលឌិនក្រោណ និងលោកជំទាវ​បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ។

គួររំលឹកថា កាលពីអំឡុងខែមីនាកន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកឧកញ៉ាកុក អាន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។ ទាំងនេះគឺជាសកម្មភាពមនុស្សធម៌បន្ថែមពីលើការជ្រោមជ្រែងលើការកសាងធនធានកីឡាករ កីឡាការិនីបាល់ទាត់វ័យក្មេងដែលកំពុងទទួលបានការបណ្តុះបណ្តាលយ៉ាងសស្រាក់សស្រាំនៅក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរនោះ៕

មតិយោបល់


អត្ថបទផ្សេងៗ