ឯកឧត្តមអ្នកឧកញ៉ាកុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ចូលរួមឧបត្ថម្ភ ១០មុឺនដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា

March 21, 2020 - 5:23 PM | អត្ថបទដោយ៖ មករា

ឯកឧត្តមអ្នកឧកញ៉ាកុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។


សូមបញ្ជាក់ថា ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដល់រាជរដ្ឋាភិបាលគឺដើម្បីសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាពីការរាតត្បាតនៃវីរុសកូវីដ១៩ដែលកំពុងតែគំរាមកំហែងនៅទូទាំងពិភពលោកនោះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ាកុក អាន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏សូមអំពាវនាវដល់ប្រជាជនខ្មែរ សូមរក្សាអនាម័យនិងអនុវត្តនូវវិធានការការពារដែលកំណត់ដោយស្ថាប័នជំនាញ ហើយសូមជូនពរដល់ជូនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមជៀសផុតអំពីជំងឺដ៏កាចសាហាវនេះ៕

មតិយោបល់


អត្ថបទផ្សេងៗ