ស្រាំង ទិត្យឈី បន្តដំណើរទៅស្ទឹងត្រែងទាំងយប់ដើម្បីនាំជំនួយឧបត្ថម្ភជូនជនរងគ្រោះ

August 1, 2018 - 6:27 PM | អត្ថបទដោយ៖ មករា

កីឡាករវ័យក្មេង ស្រាំង ទិត្យឈី  នឹងបន្តដំណើរពីខេត្តសៀមរាបឆ្ពោះទៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនាយប់ថ្ងៃទី១ ខែសីហានេះបន្ទាប់បីបានបញ្ចប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ៣-០ រួចមក ។

ក្នុងដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួននេះ ទិត្យឈី នឹងនាំយកថវិកា ក៏ដូចជាសំភារៈនានាដែលរូបគេក៏ដូចជាក្រុមការងារទទួលបានពីសប្បុរសជនដើម្បីឧបត្ថម្ភជូនជនរងគ្រោះដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់រហូតដល់ត្រូវជម្លៀសពីលំនៅដ្ឋានរបស់ខ្លួនមកកាន់ទីទួលសុវត្ថិភាពនោះ ។​

សូមបញ្ជាក់ដែរថា លោកអ្នកក៏អាចចូលរួមចំណែកជួយជនរងគ្រោះតាមរយៈមូលនិធិ We Are One Donation ដែលមានលេខទំនាក់ទនង ០១០ ​៣១៥ ៨៥៥ ឬតាមរយៈគណនី Pi Pay តែម្តង ៕

 

មតិយោបល់


អត្ថបទផ្សេងៗ