ស្រាំង ទិត្យឈី បង្កើតមូលនិធិមួយដើម្បីចូលរួមជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង

July 28, 2018 - 8:20 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ថ្មីៗនេះកីឡាករស្រាំង ទិត្យឈី បានធ្វើការអំពាវនាវ ក៏ដូចជាស្វែងរកជំនួយពីសប្បុរសជនទាំងឡាយ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ គោលបំណងរបស់កីឡាករដែលមានប្រភពមកពីខេត្តស្ទឹងត្រែងរូបនេះគឺខ្លួននឹងធ្វើការប្រមូលថវិការពីសប្បុរសជនទាំងអស់ ហើយយកទៅទិញគ្រឿងឧបភោគបរិភោគ ព្រមទាំងស្បៀងអាហារនានា ទៅឲ្យប្រជាពលរដ្ឋដែលកំពុងតែខ្វះខាត ។ ចំពោះលោកអ្នកដែលមានបំណងក្នុងការជួយលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៦ ២៧៩ ៦៩០០, ០៣១ ៥៨៣ ៧៧៦៦, ០៧១ ៤៦២ ២២២៧, ០១៥ ៥៣៥ ៩៣៣ ។

ជាចុងក្រោយយើងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមជួយតាមរយៈកីឡាករស្រាំង ទិត្យឈី ហើយក៏សូមបួងសួងឲ្យបងប្អូនប្រជាពលរដ្ធដែលរស់នៅខេត្តស្ទឺងត្រែងទាំងអស់ឆាប់ជៀសផុតនូវគ្រោះទឹកជំនន់ក្នុងពេលឆាប់ៗនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ