សុខថនអរគុណដល់អ្នកគាំទ្រភ្នំពេញក្រោនដែលបានស្វាគមន៍គេយ៉ាងកក់ក្តៅ

December 14, 2018 - 10:55 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីការត្រលប់មកវិញរបស់កីឡាករវ៉ា សុខថន យើងសង្កេតឃើញថាមានអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនជាច្រើន ក៏ដូចជាអ្នកគាំទ្រសុខថនផ្ទាល់បានមកចូលរួមអបអរសាទ និងផ្តល់ភាពកក់ក្តៅដល់កីឡាកររូបនេះយ៉ាងខ្លាំង ។ អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្តែងអារម្មណ៍រំភើបនូវអ្វីដែលខ្លួនខំរងចាំ ហើយពេលនេះបានក្លាយជាការពិតទៅតាមអ្វីដែលពូកគេចង់បាន ។ 

កីឡាករខ្មែរបារាំងវ័យ៣១ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលបានឃើញអ្នកគាំទ្រជាច្រើនស្វាគមន៍រូបគេយ៉ាងកក់ក្តៅបែបនេះ ហើយរូបគេក៏សូមអរគុណចំពោះកម្លាំងចិត្តរបស់អ្នកទាំងអស់គ្នា ។ សុខថនបានលើកឡើងថា៖ « ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលឃើញពួកគាត់នៅតែចងចាំខ្ញុំ ខ្ញុំមិននឹកស្មានដល់នោះទេ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ហើយខ្ញុំសន្យាថានឹងខំប្រឹងហាត់ដើម្បីអ្នកទាំងអស់គ្នា » ។ 

សូមបញ្ជាក់ថាកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះបានសម្រេចចិត្តត្រលប់មករួមរស់ជាមួយភ្នំពេញក្រោនសារជាថ្មីម្តងទៀតសម្រាប់រដូវកាលថ្មីខាងមុខនេះ ក្រោយពីរូបគេធ្លាប់ជួយក្រុមភ្នំពេញក្រោនលើកពានរង្វាន់លីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៥ ៕

មតិយោបល់


អត្ថបទផ្សេងៗ