វ៉ា សុខថន៖ « ប្រាកដណាស់ខ្ញុំនឹងជាប់លេងក្នុងជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត…»

December 14, 2018 - 1:56 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយត្រលប់មកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកីឡាករ វ៉ា សុខថន បាននិយាយដោយមានជំនឿចិត្តខ្ពស់ថាខ្លួននឹងជាប់ជម្រើសជាតិសារជាថ្មីម្តងទៀត ។ បើតាមការផ្តល់បទសម្ភាសន៍នៅពេលដែលនិយាយទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជា សុថនបានលើកឡើងថា៖ « ប្រាកដណាស់ខ្ញុំនឹងជាប់ជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត បើទោះបីជាអាយុរបស់ខ្ញុំរៀងចាស់បន្តិចមែន តែខ្ញុំនៅតែមានការរៀបចំខ្លួនល្អសម្រាប់ការប្រកួត ហើយមួយទៀតនោះគឺខ្ញុំតែងតែលេងបាល់ជារៀងរាល់ថ្ងៃពេលដែលខ្ញុំនៅប្រទេសបារាំង » ។ 

សូមបញ្ជាក់ថាកាលពីម្សិលមិញនេះកីឡាករខ្មែរបារាំង វ៉ា សុថនបានធ្វើដំណើរពីប្រទេសបារាំងមកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយរូបគេមានជំនឿជាក់ខ្ពស់ក្នុងការជួយក្រុម និងជម្រើសជាតិកម្ពុជាផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ