លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ឧបត្ថម្ភ ៥មុឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

May 16, 2020 - 3:46 PM | អត្ថបទដោយ៖ មករា

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនព្រមទាំងជាអគ្គនាយកក្រុមហ៊ុន​ RSX Investment Co ., LTD និងលោកជំទាវ​បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ។

គួររំលឹកថា កាលពីអំឡុងខែមីនាកន្លងទៅថ្មីៗនេះ លោកឧកញ៉ា ឬទ្ធី សំណាង ព្រមទាំងលោកជំទាវជាភរិយាក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០លានរៀលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩ដែលកំពុងគំរាមគំហែងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុផងដែរ។ ទាំងនេះគឺជាសកម្មភាពមនុស្សធម៌បន្ថែមពីលើការជ្រោមជ្រែងលើការកសាងធនធានកីឡាករ កីឡាការិនីបាល់ទាត់វ័យក្មេងដែលកំពុងទទួលបានការបណ្តុះបណ្តាលយ៉ាងសស្រាក់សស្រាំនៅក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរនោះ៕

មតិយោបល់


អត្ថបទផ្សេងៗ