លឹម​ ពិសុទ្ធ ជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ

July 26, 2019 - 1:27 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ដើម្បីចូលរួមពានរង្វាន់ AFF U-18 Championship 2019 ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលកន្លងមកកាលពីថ្ងៃទី ៩, ១៦ និង២៣ ខែ កក្កដា ឆ្នាំ២០១៩។

ពិសុទ្ធ វ័យ១៨ឆ្នាំ ជាកីឡាករតែម្នាក់គត់របស់ក្លិប ភ្នំពេញក្រោន ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងស្ថិតនៅពូលជាមួយ ម៉ាឡេស៊ី, វៀតណាម, ថៃ, សិង្ហបុរី និងអូស្ត្រាលី។ សម្រាប់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ៩ ខែ សីហា ឆ្នាំ២០១៩ នៅទីក្រុង ហូជីមិញ, វៀតណាម៕

មតិយោបល់


អត្ថបទផ្សេងៗ