រួមគ្នាដើម្បីកុមារកម្ពុជា! ១០%នៃប្រាក់លក់សំបុត្រនៅ RSN ថ្ងៃស្អែកនឹងត្រូវផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា!

May 19, 2018 - 12:42 PM | អត្ថបទដោយ៖ មករា

ដូចអ្វីដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសជាផ្លូវការនាពេលកន្លងមក សម្រាប់ការប្រកួតក្នុងដីនៅកីឡដ្ឋាន​​ RSN នាថ្ងៃស្អែកនេះនឹងក្លាយជាចំណែកមួយនៃសកម្មភាពមនុស្សធម៌ដើម្បីសង្គមកម្ពុជា ដោយហេតុថា ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចំនួន ១០% នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់នោះ ។

គួររំលឹកដែរថា នាពេលកន្លងមកក្លឹបបាល់ទាត់មួយនេះធ្លាប់បានរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរដោយកាលពីឆ្នាំ២០១៥កន្លងទៅដោយបានបរិច្ចាគទឹកប្រាក់ជាង ២មុឺនដុល្លារ ខណៈដែលនាឆ្នាំបន្ទាប់ក៏បានឧបត្ថម្ភជាង​៧មុឺនដុល្លារថែមទៀត ៕

 

មតិយោបល់


អត្ថបទផ្សេងៗ