យើុ មូស្លីម៖ ប៉ូលិសជាក្រុមខ្លាំងមួយ ប៉ុន្តែ ៣ពិន្ទុនៅថ្ងៃនេះគឺជាគោលដៅរបស់ក្រុមយើង!

May 20, 2018 - 8:10 AM | អត្ថបទដោយ៖ មករា

ខណៈដែលការប្រកួតរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាន​នគរបាលជាតិ នឹងឈានចូលមកដល់នាវេលាម៉ោង ៦ល្ងាចនេះកីឡាករវ័យក្មេង យើុ មូស្លីម ដែលកំពុងមានភាពលេចធ្លោក្នុងក្រុមភ្នំពេញក្រោនបាន បង្ហាញជំនឿចិត្តថា ការប្រកួតរវាងក្រុមទាំងពីរនឹងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញដើម្បីបង្ហាញភាពខ្លាំងរៀងខ្លួនៗ ។

យ៉ាងណាក៏ដោយ កីឡាករពាក់ស្លាកលេខ ១០រូបនេះបានលើកឡើងថា ក្រុមប៉ូលិសគឺជាគូប្រកួតដែលខ្លាំងមួយហើយមានបទពិសោធន៍យូរឆ្នាំថែមទៀត ដូច្នេះវាពិតជាមិនមែនជារឿងងាយទេក្នុងការផ្តួលក្រុមមួយនេះ ។ ក៏ប៉ុន្តែជាមួយនឹងសុទិដ្ឋិនិយមក្នុងនាមជាកីឡាករអាជីព មូស្លីម បានបញ្ជាក់ដោយភាពមុតមាំថា៖ «សមាជិកក្រុមទាំងអស់សុទ្ធតែមានគោលដៅដូចគ្នា ហើយយើងបានហ្វឹកហាត់ និងមានការដឹកនាំរៀបចំយ៉ាងល្អិតល្អន់ ជារួមគឺ ៣ពិន្ទុនៅថ្ងៃនេះគឺជាគោលដៅរបស់ពួកយើង!»

សូមបញ្ជាក់ថា​ ក្រុមទាំងពីរនឹងត្រូវជួបគ្នានាវេលាម៉ោង ៦ល្ងាចនេះនៅកីឡដ្ឋាន​ RSN ដើម្បីប្រជែងយក ៣ពិន្ទុដ៏សំខាន់ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ២០១៨ នេះ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ