ម៉ៅ ពិសិដ្ឋ៖ យើងនឹងព្យាយាមធ្វើឱ្យបានល្អបំផុតដើម្បីនាំយក ៣ពិន្ទុជូនអ្នកគាំទ្រ!

June 3, 2018 - 12:29 PM | អត្ថបទដោយ៖ មករា

សមាជិកវ័យក្មេងរបស់ក្រុមភ្នំពេញក្រោន គឺកីឡាករ ម៉ៅ ពិសិដ្ឋ បានលើកឡើងថា នៅពេលនេះក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ក្នុងគោលដៅដណ្តើមយក​ ៣ពិន្ទុសម្រាប់ជាចំណងដៃដល់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

កីឡាករមាឌល្អិតល្បឿនលឿនរូបនេះបានបញ្ជាក់ដែរថា ឆ្លងកាត់ការហ្វឹកហាត់ក្នុងសប្តាហ៍នេះរួចមក គេសង្កេតឃើញថា មិត្តរួមក្រុមទាំងអស់មានភាពសុីសង្វាក់គ្នាជាងមុន ក៏ដូចជាមានគោលដៅយកឈ្នះប្រកបដោយឆន្ទៈខ្ពស់ ខណៈដែលនេះក៏ជាប្រកួតក្រៅដីដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ព្រមទាំងផ្តោតលើការលេងផ្អែកតាមកត្តាបច្ចេកទេសជានិច្ចព្រោះនៅលើទីលានស្មៅសប្បនិមិ្មតមានភាពលំបាកជាងស្មៅធម្មជាតិ ។

យ៉ាងណាក៏ដោយ ពិសិដ្ឋ មានជំនឿចិត្តថា ក្រុមទាំងមូលនឹងធ្វើបានល្អ ស្របពេលដែលក្រុមអ្នកគាំទ្រក៏មានក្តីរំពឹងចង់ឃើញក្រុមរបស់ខ្លួនទទួលបានជ័យជម្នះនៅក្នងការប្រកួតនៃសប្តាហ៏ទី៨ នេះផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ