មិត្តភាព៖ ក្រុម U17 ភ្នំពេញក្រោន ប៉ះ ក្រុម KMH នៅថ្ងៃសុក្រនេះ

August 1, 2018 - 11:04 AM | អត្ថបទដោយ៖ មករា

ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៧ឆ្នាំ (U17) នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម KMH នាវេលាម៉ោង ៦.០០ល្ងាចថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨នេះនៅទីលាន KHM ផ្ទាល់ដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានានៅពេលខាងមុខ ។

សូមបញ្ជាក់ថា ក្រុមយុវជនដែលកំពុងហ្វឹកហាត់យ៉ាងសកម្មនេះតែងតែមានការប្រកួតមិត្តភាពស្ទើរជារៀងរាល់សប្តាហ៍ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈដែលពួកគេគឺជាធនធានដ៏សំខាន់នាពេលអនាគតទាំងសម្រាប់ក្រុមភ្នំពេញក្រោន និងទាំងក្រុមជម្រើសជាតិផងដែរ ។

នៅក្នុងការប្រកួតនេះដែរ សមាជិក ២រូបនឹងត្រូវអវត្តមានគឺកីឡាករ ឆន ចំរើន និង ចែម ណាវិន ដោយសារតែអ្នកទាំងពីរកំពុងចូលរួមជាមួយក្រុម U16 ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF U-16 BOYS CHAMPIONSHIP 2018 នៅប្រទេសឥណ្ឌូនេសុី ៕

មតិយោបល់


អត្ថបទផ្សេងៗ