មិត្តភាព៖ ក្រុម U15 ភ្នំពេញក្រោន ជួបក្រុម CMYA U17 នៅថ្ងៃអាទិត្យនេះ

August 2, 2018 - 7:15 PM | អត្ថបទដោយ៖ មករា

ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៥ឆ្នាំ (U15) នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម CMYA U17 នាវេលាម៉ោង ៤.០០ល្ងាចថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨នេះនៅទីលានហ្វឹលហាត់នៃកីឡដ្ឋាន RSN ដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានានៅពេលខាងមុខ ។

សូមបញ្ជាក់ថា ក្រុម U15 ភ្នំពេញក្រោន ទើបតែទទួលបានជ័យជម្នះលើក្រុម Wat Patom FC ក្នុងលទ្ធផល ៧-១ កាលពីសប្តាហ៍កន្លងទៅ ដោយពួកគេបន្តរក្សាកំណត់ត្រាឈ្នះកម្រិតខ្ពស់ក្នុងរយៈពេល ៣ខែចុងក្រោយនេះ បន្ទាប់ពីទទួលបានជ័យជម្នះ ១០លើកក្នុងចំណោម ១១ប្រកួត និងស្មើ ១លើកដោយពុំទាន់ចាញ់នៅឡើយទេ ។ ជ័យជម្នះទាំងនេះបាននាំមកនូវក្តីរីករាយក៏ដូចជាកម្លាំងចិត្តសម្រាប់ពួកគេក្នុងដំណើរឆ្ពោះទៅកាន់អាជីពជាកីឡាករបាល់ទាត់នាពេលអនាគតទាំងក្នុងក្លឹប ក៏ដូចជាក្នុងក្រុមជម្រើសជាតិផងដែរ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ