មាតិកាថ្មីនៃការផ្សព្វផ្សាយព័ត៌មានជា ២ ភាសាពីក្លឹបបាល់ទាត់ភ្នំពេញក្រោន

March 14, 2019 - 12:38 PM | អត្ថបទដោយ៖ មករា

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានមោទកភាពសូមជម្រាបជូនដល់អ្នកគាំទ្រក៏ដូចជាសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃនេះតទៅ គេហទំព័រផ្លូវការ (វេបសាយ៍- www.ppcfc.com) របស់ក្លឹបនឹងមានចេញផ្សាយអត្ថបទជាពីរភាសាពោលគឺ ភាសាខ្មែរ និងភាសាអង់គ្លេសដើម្បីជាផ្នែកមួយក្នុងការផ្សព្វផ្សាយព័ត៌មាននានាអំពីក្លឹប ក៏ដូចជារួមចំណែកបង្កើនទំនាក់ទំនងជាមួយអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសដែលកំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនោះ។

យ៉ាងណាក៏ដោយ យើងខ្ញុំសូមបញ្ជាក់ជូនថា ចំពោះអត្ថបទជាភាសាអង់គ្លេសនឹងត្រូវធ្វើឡើងចំពោះតែអត្ថបទសំខាន់ៗ ឬប្រភេទព័ត៌មានមួយចំនួនទៀតទៅតាមការជ្រើសរើសរបស់ក្រុមការងារព័ត៌មានរបស់ក្លឹបតែប៉ុណ្ណោះ ខណៈដែលអត្ថបទជាភាសាខ្មែរនឹងមានការចេញផ្សាយយ៉ាងទៀតទាត់ទៅតាមមាតិការដែលបានរៀបចំដូចបច្ចុប្បន្ន។ យើងខ្ញុំមានក្តីសង្ឃឹមថា ដំណើរវិវត្តន៍ថ្មីនេះនឹងផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតដល់សាធារណជន និងអ្នកគាំទ្ររបស់ក្លឹបដើម្បីទទួលបានដំណឹងថ្មី​ៗរួមជាមួយនឹងព័ត៌មានផ្សេងៗអំពីក្លឹបពិសេសសម្រាប់អ្នកគាំទ្រជាជនបរទេស ឬកំពុងរស់នៅក្រៅប្រទេសជាដើម៕
សូម​អរគុណ!

មតិយោបល់


អត្ថបទផ្សេងៗ