Throwback: ទស្សនាបួនប្រកួតចុងក្រោយរវាងក្រុមភ្នំពេញក្រោន និងបឹងកេត

June 7, 2018 - 4:44 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ខាងមុខនេះក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមខ្លាំងបឹងកេត ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជាសប្តាហ៍ទី៩ ។ តាមរយៈប្រវត្តិនៃការប៉ះគ្នាជាផ្លូវការបួនលើករវាងក្រុមទាំងពីរនាពេលកន្លងមកមានលទ្ធផលដូចជា៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ក្រុមភ្នំពេញក្រោនចាញ់ក្រុមបឹងកេត ០-១ នៅកីឡដ្ឋាន RSN, នៅឆ្នាំដដែលនាថ្ងៃទី១៤ ខែសីហា ក្រុមបឹងកេតឈ្នះក្រុមភ្នំពេញក្រោន ៣-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, សម្រាប់ឆ្នាំ២០១៧ នាថ្ងៃទី២៩ ខែមេសា ក្រុមភ្នំពេញក្រោនឈ្នះក្រុមបឹងកេត ៤-០ នៅកីឡដ្ឋាន RSN, និងចុងក្រោយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមភ្នំពេញក្រោនឈ្នះក្រុមបឹងកេត ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ដូច្នេះ ក្រុមភ្នំពេញក្រោនបានចាញ់ក្រុមបឹងកេតទាំងពីរប្រកួតនៅឆ្នាំ២០១៦ ហើយឈ្នះទាំងពីរប្រកួតវិញនៅឆ្នាំ២០១៧ ៕

សម្រាប់ការប្រកួតទាំងបួនសូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

ជំនួបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦

ជំនួបនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦

ជំនួបនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧

ជំនួបនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧

មតិយោបល់


អត្ថបទផ្សេងៗ