ភ្នំពេញក្រោន ឧបត្ថម្ភ ១លានរៀលសម្រាលបន្ទុកកីឡាករគុនខ្មែរ អេ រដ្ឋា ដែលរងគ្រោះថ្នាក់ចរាចរណ៍

December 27, 2018 - 5:35 PM | អត្ថបទដោយ៖ មករា

ដោយមានការណែនាំពីលោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោននោះ ក្លឹបនឹងចូលរួមចំណែកនូវថវិកាចំនួន ១លានរៀលតាមរយៈមូលនិធិ We Are One Donation ដែលមានកីឡាករ ស្រាំង ទិត្យឈី ជាអ្នកផ្តួចផ្តើមក្នុងគោលបំណងសម្រាលបន្ទុកចំពោះកីឡាករប្រដាល់គុនខ្មែរ អេ រដ្ឋា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនេះរួចមក។

 

សូមបញ្ជាក់ថា សម្រាប់សប្បុរសជនដែលមានបំណងជួយដល់កីឡាករ អេ រដ្ឋា អាចចូលរួមបានជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន តាមរយៈមូលនិធិ We Are One Donation ដោយអាចទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១៥ ៥៣៥ ៩៣៣ ឬ ០៩៦ ៦៦៦ ៦៥៣ ៥ លោកអ្នកក៏អាចផ្តល់ជូនតាមគណនី Pi Pay: 096 666 6 535 

មតិយោបល់


អត្ថបទផ្សេងៗ