ភ្នំពេញក្រោន ឡើងមកកាន់​តំបន់ Top 4 ក្រោយផ្តួលក្រុមប៉ូលិស ៤-០ កាលពីម្សិលមិញ 

May 21, 2018 - 2:55 PM | អត្ថបទដោយ៖ មករា

ក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានវិលមកកាន់តំបន់ Top 4 នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាឆ្នាំ២០១៨ នាសប្តាហ៍ទី៦ នេះបន្ទាប់ពីបានទទួលជ័យជម្នះលើក្រុមភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ៤-០ កាលពីម្សិលមិញរួចមក ។ គិតមកត្រឹមពេលនេះ ក្រុមភ្នំពេញក្រោន កំពុងកាន់ ១០ពិន្ទុក្នុងដៃ និងឈរនៅចំណាត់ថ្នាក់ទី៤ តាមពីក្រោយក្រុមវិសាខា (ទី៣), ក្រុមបឹងកេត (ទី២) និងក្រុមណាហ្គាវើលដ៍ ដែលឈរនៅកំពូលតារាង ។ 

សូមបញ្ជាក់ដែរថា គ្រាប់បាល់ឈ្នះទាំង ៤ រកបានដោយកីឡាករ អ៊ុក សុវណ្ណ ដែលរកបាន ២គ្រាប់តែម្នាក់ឯង ព្រមទាំងកីឡាករ Atsushi Shirota និង សុិន កក្កដា រកបានម្នាក់ ១គ្រាប់ផងដែរ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ