ភ្នំពេញក្រោន សូមចូលរួមរំលែកទុក្ខដល់គ្រួសារលោកប្រធានក្លឹបចំពោះការបាត់បង់ឪពុកមា 

September 3, 2018 - 6:09 PM | អត្ថបទដោយ៖ មករា

ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកឧកញ៉ា ឬទ្ធី សំណាង ចំពោះការបាត់បង់ឪពុកមារបស់លោកដែលបានទទួលមរណភាពដោយជរាពាធកាលពីវេលាម៉ោង ១២.១៤នាទីអាធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា កន្លងមក ។​

មរណភាពនៃ​ឯកឧត្តម  កើ ណៃលាង ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា  គឺជាការបាត់បង់បញ្ញាជនមួយរូបដែលបានរួមចំណែកក្នុងការបំពេញការងារយ៉ាងសស្រាក់សស្រាំជូនជាតិកម្ពុជានាពេលកន្លងមក ។

យើងខ្ញុំសូម ឧទ្ទិសដល់វិញ្ញាក្ខណ្ធ ឯកឧត្តម  កើ ណៃលាង សូមបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

មតិយោបល់


អត្ថបទផ្សេងៗ