ភ្នំពេញក្រោន រៀបចំកម្មវិធីអបអរទិវាសិទ្ធិកុមារអន្តរជាតិប្រកបដោយក្តីរីករាយនៅកីឡដ្ឋាន RSN 

June 1, 2018 - 4:11 PM | អត្ថបទដោយ៖ មករា

នាថ្ងៃទី១ ខែមិថុនា​នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំកម្មវិធីបាល់ទាត់កម្សាន្តនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ដើម្បីអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិប្រកបដោយបរិយាកាសសប្បាយរីករាយដោយមានវត្តមានចូលរួមរបស់កុមារា​កុមារីប្រមាណជាជាង ២០០នាក់ក្រោមការដឹកនាំរបស់ក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាករ កីឡាការិនីនៃក្រុមថ្នាលយុវជន និងក្រុមបាល់ទាត់នារីភ្នំពេញក្រោនផងដែរ ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅពេញមួយព្រឹកដោយក្រុមកុមារទាំងអស់បានបែងចែកជាក្រុមផ្សេងៗគ្នា រួចនាំគ្នាប្រកួតមិត្តភាពទៅវិញទៅមកដើម្បីស្វែងរកក្រុមជ័យលាភីទាំង៣ ដែលនឹងត្រូវទទួលបានរង្វាន់អនុស្សារីយ៍ពីក្លឹបនោះ ។

 

កញ្ញា ឈឿន នីផា គ្រូបង្វឹកក្រុមថ្នាលយុវជនអាយុក្រោម ១៥ឆ្នាំដែលជាសមាជិកគណៈកម្មាការរៀបចំកម្មវិធីបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យកុមារកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីកីឡាបាល់ទាត់ទាំងចំពោះសុខភាព ក៏ដូចជាជៀសផុតពីការចំណាយពេលលើសកម្មភាពមិនល្អនានាដែលអាចជះឥទ្ធិពលអាក្រក់ដល់អនាគតរបស់ពួកគេ ឬចំពោះសង្គមជាតិជាដើម ៕

មតិយោបល់


អត្ថបទផ្សេងៗ