ភ្នំពេញក្រោន បន្តហ្វឹកហាត់មុនឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាចុងសប្តាហ៍នេះ

April 9, 2018 - 4:14 PM | អត្ថបទដោយ៖ មករា

ភ្នំពេញ៖ ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានចូលមកដល់នាចុងសប្តាហ៍នេះ​ក្តី ក៏ក្រុមកីឡាករភ្នំពេញក្រោននៅតែបន្តហ្វឹកហាត់ជាធម្មតានាសប្តាហ៍នេះមុននឹងឈប់សម្រាកពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ។ យ៉ាងណាក៏ដោយ សមាជិកក្រុមមួយចំនួនអាចនឹងមិនទទួលបានការឈប់សម្រាក ឬការដើរលម្ហែរនោះទេ ដោយសារតែពួកគេអាចនឹងត្រូវបន្តបំពេញភារកិច្ចជាមួយក្រុម U21 ជម្រើសជាតិកម្ពុជាដែលនឹងត្រូវហ្វឹកហាត់ត្រៀមប្រកួតដណ្តើមពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ ឬព្រឹត្តិការណ៍ Hassanal Bolkiah Trophy 2018 នាចុងខែមេសានេះ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ