ភ្នំពេញក្រោន នឹងធ្វើម្ចាស់ផ្ទះការប្រកួតពានមិត្តភាពវ័យចំណាស់ DATO Jimmy HTC Challenge Cup 2018

April 27, 2018 - 2:03 PM | អត្ថបទដោយ៖ មករា

កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតពានមិត្តភាពវ័យចំណាស់ DATO Jimmy HTC Challenge Cup 2018 ដែលមាន ៤ក្រុមចូលរួមពោលគឺក្រុមតំណាងកម្ពុជា, ម៉ាឡេសុី, សហរដ្ឋអាមេរិគ និងហុងកុង-ម៉ាកាវ ។ ការប្រកួតនេះនឹងធ្វើឡើងពេញមួយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដោយក្រុមនីមួយៗត្រូវឆ្លងកាត់ការប្រកួត ៣លើកនៅក្នុងវគ្គជម្រុះមុននឹងជ្រើសរើសក្រុមខ្លាំង ២ឡើងទៅប្រកួតគ្នានាវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ។

ព្រឹត្តិការណ៍ប្រកួតជាលក្ខណៈមិត្តភាពនេះមានកីឡាករចូលរួមមកពីមជ្ឈដ្ឋានឥស្សរជនផ្នែកធុរកិច្ច, កីឡា និងសិល្បៈជាដើមដោយមានវ័យចាប់ពី ៤៥ឆ្នាំឡើងទៅហើយការប្រកួតនេះមានរយៈពេល ២០នាទីក្នុងមួយវគ្គ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ