ភ្នំពេញក្រោន ដណ្តើមជ័យជម្នះជូនអ្នកគាំទ្រក្នុងការប្រកួតក្រោមដំណក់ភ្លៀងលើទឹកដីអង្គរ

June 23, 2018 - 5:32 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់បេសកកម្មជើងទី១ នៃលីគកំពូលកម្ពុជាជាមួយនឹងជ័យជម្នះលើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ខណៈដែលការប្រកួតនេះបានធ្វើឡើងក្រោមដំណក់ទឹកភ្លៀងមិនដាច់គ្រាប់ ។​ សម្រាប់ការប្រកួតលើកដំបូងនៅលើទឹកដីសៀមរាបអង្គរនេះបានបញ្ចប់ទៅដោយលទ្ធផល ៥-២ ក្រោយក្រុមភ្ញៀវរកបានគ្រាប់បាល់នាំមុខមុនតាំងពីនាទីទី៨ ។

សូមបញ្ជាក់ថា គ្រាប់បាល់ទាំង ៥រកបានដោយខ្សែការពារជនជាតិជប៉ុន Atsushi Shirota នៅនាទីទី៨ មុននឹងកីឡាករ Jonny Campbell តែតបញ្ចូលទីបន្ថែមទៀតក្នុងនាទីទី១៩ ។ យ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះបានព្យាយាមវាយបកបាន ១គ្រាប់វិញមុនបញ្ចប់វគ្គទី១ ក៏ប៉ុន្តែនៅក្នុងវគ្គទី២ កីឡាករ អ៊ុក សុវណ្ណ បានទាត់ហ្វ្រីឃីកទម្លាយសំណាញ់ទីគូប្រកួតវិញនៅនាទីទី៦៨ ក្រោមសម្រែកហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រ ។ ជាងនេះទៅទៀតនៅនាទីទី៧១ ខ្សែប្រយុទ្ធឡេសូតូ Sunny Jane បានទាត់បញ្ចូលទីបន្ថែម ១គ្រាប់ទៀត មុននឹងកីឡាករវ័យក្មេង សុិន កក្កដា ដែលទើបប្តូរចូលជំនួសកីឡាករម៉ៅ ពិសិដ្ឋ រកបានគ្រាប់បាល់ទី៥ នៅនាទី៨០ ។

ជ័យជម្នះនេះ គឺជាចំណងដៃជូនអ្នកគាំទ្រទាំងអស់ដែលបានចូលរួមលើកទឹកចិត្តផ្ទាល់នៅកីឡដ្ឋានសៀមរាប ក៏ដូចជាបានជូនពរពីចម្ងាយ ខណៈដែលភ្នំពេញក្រោននឹងត្រូវវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញក្រោយចប់ការប្រកួតដើម្បីត្រៀមខ្លួនសម្រាប់ជើងទី២ ជាបន្តទៀត ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ