ភ្នំពេញក្រោន ចេញទៅសៀមរាបថ្ងៃនេះ ដើម្បីធ្វើការប្រកួតជាមួយក្រុមសូលទីឡូអង្គរនៅថ្ងៃស្អែក

June 29, 2018 - 10:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅព្រឹកថ្ងៃសុក្រនេះក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅខេត្តសៀមរាបជាថ្មីម្តងទៀតដើម្បីប្រកួតជាមួយក្រុមសូលទីឡូអង្គរសម្រាប់ជើងទី២នេះ ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវចាប់ផ្តើមនាថ្ងៃស្អែកវេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានខេត្តសៀមរាប ។

សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានទៅប្រកួតនៅលើទឹកដីអង្គរនេះផងដែរ ពោលគឺបានប្រកួតជាមួយក្រុមអង្គ័រថៃហ្គ័រ ដែលជាលទ្ធផលនោះគឺក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៥-២ ។ តើក្រុមម្ចាស់ជើងឯក៦សម័យ អាចយកឈ្នះក្រុមដែលមានមូលដ្ឋានលើទឹកដីចំណាស់មួយនេះម្តងទៀតឬយ៉ាងណា សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ