ភ្នំពេញក្រោន​បន្តដណ្តើមជ័យជម្នះជាលើកទី៣ ពីទឹកដីសៀមរាបជូនអ្នកគាំទ្រ

August 1, 2018 - 5:38 PM | អត្ថបទដោយ៖ មករា

ក្រុមភ្នំពេញក្រោនបានរក្សាស្ថិតិឈ្នះក្នុងការប្រកួតក្រៅទឹកដីទាំង៣លើកនៅខេត្តសៀមរាបទាំងក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន បន្ទាប់ពីទើបតែផ្តួលក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ៣-០ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះរួចមក ។ ជ័យជម្នះនេះគឺជាលើកទី៣ហើយសម្រាប់ក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះទាំង ២គឺអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ។

ជោគជ័យសម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនេះទទួលបានពីការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់ក្រុមទាំងមូលបើទោះបីជាពួកគេបានឆ្លងកាត់ការហត់នឿយដោយត្រូវធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់អតីតរាជធានីបុរាណខ្មែរនេះក៏ដោយ ។ សូមបញ្ជាក់ថា គ្រាប់បាល់ទាំង ៣នេះរកបាដោយកីឡាករ អុិន សូដាវីដ ត្រឹមនាទីទី២ មុននឹងកីឡាករ ប្រាក់ ធីវ៉ា បន្ថែម ២គ្រាប់ទៀតនៅនាទីទី៥ និង ៤៥ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ