ភ្នំពេញក្រោនជួបក្រុមប៉ូលីសនៅពហុកីឡដ្ឋានជាតិអូឡាំពិកចុងសប្តាហ៍នេះ

August 22, 2018 - 10:41 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីជួបជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ៦:០០ ល្ងាច នាថ្ងៃសោរ៍ ទី២៥ ខែសីហា ខាងមុខនេះដែលជាការប្រកួតសប្តាហ៍ទី១៩ នៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។ នេះជាលើកទីពីរហើយនៃការជួបគ្នារវាងក្រុមទាំងពីរ ដែលលើកទីមួយនោះក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-០ នៅក្នុងដីរបស់ខ្លួនកីឡដ្ឋាន RSN ។ ៤ គ្រាប់របស់ភ្នំពេញក្រោនគឺទាត់បញ្ចូលទីដោយកីឡាករ អ៊ុក សុវណ្ណចំនួនពីរគ្រាប់ កីឡាករស៊ិន កក្កដា និងកីឡាករ ATSUSHI SHIROTA ម្នាក់មួយគ្រាប់ ។

សូមបញ្ជាក់ដែរថា ចំពោះតារាងចំណាត់ថ្នាក់នៃពានរង្វាន់លីគកំពូលកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុ ចំណែកឯក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិឈរនៅចំណាត់ថ្នាក់លេខ៧ ដែលមាន២៤ពិន្ទុ ៕

ទស្សនានៃការប្រកួតជើងទីមួយរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ៖

មតិយោបល់


អត្ថបទផ្សេងៗ