ពានសម្តេចហ៊ុន សែន៖ ក្រុមភ្នំពេញក្រោន នឹងជួបក្រុមអគ្គិសនីកម្ពុជា នាខែកក្កដាខាងមុខ

May 17, 2018 - 11:21 AM | អត្ថបទដោយ៖ មករា

បន្ទាប់ពីបានបញ្ចប់ការចាប់គូសម្រាប់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចហ៊ុន សែន នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះរួចមក លទ្ធផលបានចេញជាផ្លូវការហើយដោយក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈដែលរូបមន្ដប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ជាតិ នឹងប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដ៏(Home/Away) ចំនួន ២ជើង ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី១គ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅសប្ដាហ៍បន្ទាប់ ពោលគឺនាថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែមុននឹងឈានដល់ការប្រកួតពានរង្វាន់ថ្នាក់ជាតិ គឺត្រូវរង់ចាំការប្រកួតផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯកពានរង្វាន់ថ្នាក់ខេត្តសិន ដោយក្រុមយុវជន U18បាទី ត្រូវជួបក្រុមគិរីវង់ នាថ្ងៃទី២៣ ខែឧសភាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ