ប្រាក់រង្វាន់ ៥០ លានរៀលនៃចំណាត់ថ្នាក់លេខ ៣ លីគ​កំពូលកម្ពុជា​ ត្រូវបានបរិច្ចាគជូនសកម្មភាពមនុស្សធម៌

November 9, 2020 - 11:32 AM | អត្ថបទដោយ៖ មករា

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបរិច្ចាគថវិកាចំនួន ៥០លានរៀលដែលជាប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ជូនដល់សកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។

ជាមួយគ្នានេះដែរ​ តាមរយៈកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌នៅកីឡដ្ឋាន Smart RSN  កាលពីម្សិលមិញនេះដែលបានដំណើរការទៅយ៉ាងជោគជ័យដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរនោះ ក៏គៀងគរបានថវិកាប្រមាណជាជាង ១២មុឺនដុល្លារអាម៉េរិក និងអង្ករ ២០តោនតាមរយៈការចូលរួមបរិច្ចាគរបស់សប្បុរសជននានា។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយ ក្រុមអ្នកដឹកនាំជំនាន់ទី៨ (LP8) ដែលមានឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត៦ ឬ AMT6) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ