ប្រធានក្លឹប និង JC Airlines ឧបត្ថម្ភក្រុមនារីធ្វើដំណើរកម្សាន្តក្រោយឈ្នះពានម្សិលមិញ!

August 29, 2018 - 10:42 AM | អត្ថបទដោយ៖ មករា

ដើម្បីជាការអបអរដល់ក្រុមបាល់ទាត់នារីភ្នំពេញក្រោនដែលបានឈ្នះតំណែងជើងឯកពានរង្វាន់កម្រិតសហគមន៍ NERC 2018 កាលពីម្សិលមិញរួចមក លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ JC International Airlines ដែលជាដៃគូឧបត្ថម្ភរបស់ក្លឹប ដោយសម្រេចផ្តល់នូវដំណើរកម្សាន្តមួយសម្រាប់ពួកគេទៅកាន់ទឹកដីខេត្តព្រះសីហនុ ។

ដំណើរកម្សាន្តនេះក៏ជាផ្នែកមួយដើម្បីអបអរការហោះហើរជាលើកដំបូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដែលក្រុមហ៊ុន JC នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះតទៅ ។

លោកឧកញ៉ា ឬទ្ធី សំណាង បានថ្លែងថា នេះជាកាដូលើកទឹកចិត្តសម្រាប់ក្រុមនារីដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគោលដៅដណ្តើមជ័យជម្នះដែលជាកិត្តិយសទាំងសម្រាប់បុគ្គល ក្រុម និងក្លឹបទាំងមូល ។ យោងតាមការគ្រោងទុក ក្រុមនារីភ្នំពេញក្រោន នឹងធ្វើដំណើរទៅមកតាមយន្តហោះ និងស្នាក់នៅកម្សាន្តក្នុងខេត្តព្រះសីហនុរយ:ពេល ២ថ្ងៃផងដែរ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ