ប្រធានក្លឹបភ្នំពេញក្រោន ចូលរួមកម្មវិធីដាំកូនឈើនៅខេត្តព្រះសីហនុក្រោមអធិបតីភាពឯកឧត្តម ​គួច​ ចំរេីន​

July 29, 2019 - 6:04 PM | អត្ថបទដោយ៖ មករា

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមជាមួយក្រុមការងារនៃក្រុមហ៊ុនប្រមូលសំរាមក្រុងព្រះសីហនុ KSWM ក៏ដូចជាថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនជាដៃគូដូចជា Pi Pay, JC International Airlines និងទឹកបរិសុទ្ធអានកូ ជាដើម បានចូលរួមក្នុងពិធីដាំដេីមនាងនួនជាង ២០០ដេីម​នៅតាមដងវិថីនៅតំបន់អូត្រេះដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតី​ភាពឯកឧត្តម ​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ក្រុងព្រះសីហនុជាច្រើនរូបទៀត។

កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនសោភ័ណភាព​ និងបរិស្ថាន​បៃតងរបស់ក្រុងព្រះសីហនុ​ដែលជាដែនដីទេសចរណ៍មាត់សមុទ្រដ៏ស្រស់បំព្រងរបស់ព្រះរាជាណាចក្រកម្ពុជានោះ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ