បេសកកម្មទៅកាន់តំបន់សមុទ្ររបស់ភ្នំពេញក្រោនត្រូវបានបញ្ចប់ដោយជោគជ័យ

November 2, 2018 - 9:19 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ដំណើរទៅកាន់តំបន់សមុទ្ររបស់ប្រទេសកម្ពុជា ដែលជាបេសកកម្មរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងការចែករំលែកបទពិសោធន៍ទាក់ទងនឹងបាល់ទាត់ ក៏ដូចជាធ្វើការផ្សារភ្ជាប់បាល់ទាត់ទៅនឹងការសម្អាតបរិស្ថានត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ។

ថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រុមគ្រូបង្វឹក កីឡាករ និងបុគ្គលិកបានចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ ក្នុងគោលបំណងរក្សាបរិស្ថាននៅតំបន់ឆ្នេររបស់កម្ពុជាយើងឲ្យបានស្អាត បង្កើនភាពស្និនស្នាលរវាងក្រុមកីឡាករនឹងប្អូនៗដែលស្រលាញ់កីឡាបាល់ទាត់នៅតាមតំបន់ឆ្ងាយៗ ដូចជាធ្វើកម្មវិធី Football Clinic នៅកោះស្តេចជាដើម ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏សូមអរគុណដល់ដៃគូសហការឧបត្ថម្ភទាំងអស់ដែលជួយសម្រួលឲ្យកម្មវិធីនេះបានបញ្ចប់ទៅដោយរលូនមានដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ JC airlines, Xihu Resort Hotel, Waste Management, Pocari Sweat, ក្រុមហ៊ុន PiPay និងសាលារៀនដុនបូស្កូដែលបានផ្តល់ទីតាំងសម្រាប់ប្រារព្ធពិធីផងដែរ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ