ធីវ៉ា និង ដេវីត ទទួលបានស្បែកជើងម៉ូដថ្មីពី Mizuno

June 27, 2018 - 4:58 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងក្រុមហ៊ុន Mizuno នៅកម្ពុជា បានធ្វើដំណើរមកកាន់កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីប្រគល់ស្បែកជើងកីឡាម៉ូដថ្មីរបស់ខ្លួនដល់កីឡាករវ័យក្មេង ប្រាក់ ធីវ៉ា និង អុិន សូដាវីដ ក្នុងនាមជា Athletic Support របស់ក្រុមហ៊ុនផលិតសំភារៈកីឡាដ៏ល្បីល្បាញមួយនេះ ។

តំណាងក្រុមហ៊ុននេះបានលើកឡើងថា ដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករកម្ពុជាទាំងពីរ ក្រុមហ៊ុន Mizuno បានសម្រេចផ្តល់បន្ថែមទៀតដល់ពួកគេនូវស្បែកជើងម៉ូដែលថ្មីដែលត្រូវបានផលិតឡើងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018 ហើយក៏ត្រូវបានប្រើប្រាស់ដោយកីឡាករល្បីល្បាញលំដាប់ពិភពលោកដូចជា Honda ជាដើម ។ ជាពិសេសម៉ូដថ្មីនេះក៏មានពណ៌ក្រហមដែលជាអត្តសញ្ញាណរបស់ក្លឹបភ្នំពេញក្រោនផងដែរ ។

កីឡាករវ័យក្មេងទាំងពីររូបបានថ្លែងថា រូបគេពិតជាមានក្តីរីករាយចំពោះការឧបត្ថម្ភបន្ថែមនេះ ហើយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតនៅលើទីលានឱ្យបានល្អដើម្បីអ្នកគាំទ្រ និងអ្នកឧបត្ថម្ភមានក្តីរីករាយ និងមិនខកបំណងនោះទេ ៕

មតិយោបល់


អត្ថបទផ្សេងៗ